ឧកញ៉ាបណ្ឌិត គីម ហ៊ាង នឹងទៅបង្រៀនមុខវិជ្ជាមួយ ដល់និស្សិតថ្នាក់បណ្ឌិត ចាប់ផ្តើមពីខែមករា

លោក​ឧកញ៉ាបណ្ឌិត គីម ហ៊ាង អគ្គនាយក បុរី វិមានសំណាង នឹងទៅបង្រៀនមុខវិជ្ជា Brand Marketing and SMEs Strategy ដល់និស្សិតថ្នាក់បណ្ឌិត (Ph.D) នៅសកលវិទ្យាល័យ អាស៊ី អឺរ៉ុប រយៈពេល ១ឆមាស ចាប់​ពី​ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤។

ឧកញ៉ាបណ្ឌិត គីម ហ៊ាង បាន​លើកឡើង​ថា ឆ្នាំ ២០២៤ គឺជាឆ្នាំទី២៧ ដែលលោក​ធ្វើជាគ្រូបង្រៀន ដោយបាន​ចាប់ផ្តើមបង្រៀនភាសាអង់គ្លេស តាំងពីឆ្នាំ ១៩៩៧។ លោកឧកញ៉ា បាន​បន្ត​ថា ការរៀន និងការបង្រៀន គឺគ្មាន​ដែនកំណត់ សម្រាប់មនុស្សជាតិ ហើយ​ការ​បង្រៀន​ក៏​ជា​ដុសខាត់​ចំណេះដឹង​​​ខ្លួន​ឯង​ផង​ដែរ ព្រោះ​កាល​ណា​យើង​រៀន​បាន​ច្រើន បើ​មិន​បាន​បង្រៀន​គេ គឺ​អាច​នឹង​ភ្លេចចំណេះដឹងទាំងនោះ។

Join The Discussion

Compare listings

Compare